ចាងហ្វាងការផ្សាយ ៖ លោក ជា អេងឡុង / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 27 44 44 7
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត នៅថែ្ញទី 22 ខែមីនា ឆំា្ន 2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - ( ក្រុងតាខ្មៅ ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - រោងសិប្បកម្មកែឆ្នៃឈើចំនួន2កន្លែង ត្រូវបានខណ្ឌ័ រដ្ឋបាលព្រៃឈើព្រះវិហារ ដឹកនាំកម្លាំងចុះបង្ក្រាប - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី

បុរសម្នាក់បានស្លាប់ ខណ:ជិះពីក្រោយនៃរ៉ឺម៉កសណ្តោងមួយគ្រឿង ត្រូវជនសង្ស័យឆ្លៀតឱកាស លូកស្ទាបច្របាច់យកកាបូបលុយ និងទូរស័ព្ទមួយគ្រឿង បន្ទាប់ពីជនរងគ្រោះផ្សេងទៀត រងរបួស បញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ​នៅភ្នំពេញ។

ភ្នំពេញ: ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ ៦ចំណុចមុខ រមណីយដ្ឋានដីមាស ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
បុរសម្នាក់បានស្លាប់ ខណ:ជិះពីក្រោយនៃរ៉ឺម៉កសណ្តោងមួយគ្រឿង ហើយត្រូវជនសង្ស័យឆ្លៀតឱកាស លូកស្ទាបច្របាច់យកកាបូបលុយ និងទូរស័ព្ទមួយគ្រឿង បន្ទាប់ពីជនរងគ្រោះផ្សេងទៀត រងរបួសហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ។ បុរសដែលបាត់បង់ជីវិតនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយធ្វើដំណើរជិះរ៉ឺម៉កមានគ្នា៥នាក់រួមទាំងតៃកុង ។
នៅមុនពេលកើតហេតុ រ៉ឺម៉កមួយគ្រឿងខាងលើទាំងតៃកុង និងអ្នករួមដំណើរសរុប៥នាក់ បានបើកតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ មានទឹកលើផ្លូវនៅខាងស្តាំដៃ រួចក៏គេចមកឆ្វេងដៃរួចជ្រុលទៅបុកសួនច្បារ ពុះចែកទ្រូងផ្លូវក្រឡាប់រ៉ឺម៉ក បណ្តាលឱ្យបុរសម្នាក់ ដែលជិះខាងក្រោយគេស្លាប់ភ្លាមៗ នៅកន្លែង រីឯ៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
មុនពេលសមត្ថកិច្ចមកដល់ ក៏ស្រាប់តែលេចជនសង្ស័យឆ្លៀតឱកាស មកលូកច្របាច់រាវរកកាបូបលុយ និងទូរស័ព្ទមួយគ្រឿង របស់សពយកគេចខ្លួនបាត់ស្រមោល ។ សពត្រូវបានសមត្ថកិច្ច ទាក់ទងរថយន្តដឹក ទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួល យកទៅធ្វើបុណ្យនៅពេលក្រោយ រីឯរ៉ឺម៉កត្រូវបានយកទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ៕
a9 b1 b2 b3 b4
Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 031 27 44 44 7

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី ភ្នំជីសូរ ធីវី អនឡាញ

"បារមី ភ្នំជីសូរ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 031 27 44 44 7

Copyright © 2015 Donkeo News, All right Reserved