ចាងហ្វាងការផ្សាយ ៖ លោក ជា អេងឡុង / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 27 44 44 7
ព័ត៌មាន​ថ្មី
នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - ( ក្រុងតាខ្មៅ ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - រោងសិប្បកម្មកែឆ្នៃឈើចំនួន2កន្លែង ត្រូវបានខណ្ឌ័ រដ្ឋបាលព្រៃឈើព្រះវិហារ ដឹកនាំកម្លាំងចុះបង្ក្រាប - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១

( ក្រុងតាខ្មៅ ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២

ខ្ញុំបាទ រួមជាមួយឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កំពង់សំណាញ់ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ០២ខ្សែរ ប្រវែង១៧០០ម៉ែត្រ ទទឹង០៥ម៉ែត្រ និង០៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតនៅភូមិកំពង់សំណាញ់ ១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ពិធីសម្ភោធនេះ បានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណ:អភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានភូមិ/ឃុំ ឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធ ហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន ស.ស.យ.ក យុវជនកាកបាទក្រហម និងយុវជនកាយរឹទ្ធ។
ក្នុងឱកាសនោះផងដែរ ខ្ញុំបាទ សូមចូលរួមអបអរសាទរ ដល់ប្រជាពលរដ្ឋ នៅសង្កាត់កំពង់សំណាញ់ ដែលទទួលបាន ផ្លូវបេតុងសម្រាប់ធ្វើដំណើរដឹកជញ្ជូន និងប្រកបការងារជីវភាពប្រចាំថ្ងៃ។
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរ និងយកចិត្តទុក ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ផ្លូវ ស្ពាន លូ និងប្រព័ន្ធធារាស្រ្ដ ក្នុងគោលបំណងដើម្បីបម្រើឲ្យសេចក្ដីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ។
ខ្ញុំសូមចូលរួមគោរពនូវចក្ខុវិស័យ យុទ្ធសាស្រ្ដ គោលនយោបាយ និងវិធានការនានា របស់ រាជរដ្ឋាភិបាល ស្មោះត្រង់ បម្រើ ការពារ រួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ ដោយលោក សាង ភា
v1 v2 v3 v4 v5 v6 v7 v8 v9 v10 v11 v12 v13 v14 v15
Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 031 27 44 44 7

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី ភ្នំជីសូរ ធីវី អនឡាញ

"បារមី ភ្នំជីសូរ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 031 27 44 44 7

Copyright © 2015 Donkeo News, All right Reserved