ចាងហ្វាងការផ្សាយ ៖ លោក ជា អេងឡុង / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 27 44 44 7
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត នៅថែ្ញទី 22 ខែមីនា ឆំា្ន 2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - ( ក្រុងតាខ្មៅ ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - រោងសិប្បកម្មកែឆ្នៃឈើចំនួន2កន្លែង ត្រូវបានខណ្ឌ័ រដ្ឋបាលព្រៃឈើព្រះវិហារ ដឹកនាំកម្លាំងចុះបង្ក្រាប - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី

រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ ៣ការពារ ៣កុំ បូកនឹងការចាក់វ៉ាក់សាំង និងមិនចាំបាច់កុំចេញពីផ្ទះ នឹងអាចបិទបញ្ចប់ព្រឹត្ដិការណ៍ «សហគមន៍២០កុម្ភៈ»ក្នុងពេលដ៏ឆាប់

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា ដើម្បីបិទបញ្ចប់ព្រឹត្ដិការណ៍ «សហគមន៍២០កុម្ភៈ» ក្នុងពេលដ៏ឆាប់ គឺប្រជាពលរដ្ឋត្រូវ បន្ដរួមគ្នា អនុវត្ដតាមការណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងរឹងមាំ ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល ដោយត្រូវប្រកាន់ខ្ជាប់នូវ ៣ការពារ ៣កុំ បូកនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងបើមិនចាំបាច់កុំចេញពីផ្ទះ នឹងអាចបិទបញ្ចប់ព្រឹត្ដិការណ៍ «សហគមន៍២០កុម្ភៈ» ក្នុងពេលដ៏ឆាប់។

ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញចុះមកពិនិត្យ ម៉ាស៊ីនតេស្ដសំណាករកមេរោគកូវីដ១៩ នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «បើប្រជាពលរដ្ឋ បន្ដប្រកាន់ខ្ជាប់នូវ ៣ការពារ ៣កុំ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នោះនឹងចៀសផុត និងកាត់ផ្ដាច់ការចម្លងជំងឺពីគ្នាទៅវិញទៅមក ។លើសពីនោះ សូមអញ្ជើញទៅចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា ទៅតាមគោលដៅដែល រាជរដ្ឋាភិបាលយើង បានរៀបចំជូន ជាបន្ដបន្ទាប់, សូមកុំរុញរាន សូមអញ្ជើញទៅចាក់វ៉ាក់សាំង តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋានផងដែរ»

រដ្ឋមន្ដ្រីសុខាភិបាល បានលើកឡើងទៀតថា «លើសពីនោះ បើមិនចាំបាច់ទេ សូមប្រជាពលរដ្ឋនៅផ្ទះ ព្រោះការនៅផ្ទះអត់មានប៉ះពាល់ជាមួយអ្នកដទៃ គ្មានហានិភ័យឆ្លងជំងឺកូវីដ១៩ ពីគេមកខ្លួននិងចម្លងមកគ្រួសារយើង បានន័យថាយើងមានសុវត្ថិភាពពីជំងឺចង្រៃកូវីដ១៩ លើកលែងតែយើងមានភារកិច្ចចាំបាច់ តែកុំភ្លេចប្រកាន់ខ្ជាប់ ៣ការពារ និង៣កុំ»

សម្រាប់មន្ដ្រីបុគ្គលិក សុខាភិបាល រួមទាំងអាជ្ញាធរមូលដ្ឋាន និងមន្ដ្រីគ្រប់ផ្នែកទាំងអស់ នឹងបន្ដខិតខំប្រឹងប្រែងដោយភាពទទួលខុសត្រូវខ្ពស់ រួមកម្លាំងគ្នា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា យើងនឹងខិតខំ ប្ដេជ្ញាចិត្ដទាំងថ្ងៃ និងយប់។ នេះបើកតាមបញ្ជាក់ របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៧៥២នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន២២២២នាក់, អ្នកជាសះស្បើយចំនួន ១៧៤៧នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន៩៧៩នាក់, អ្នកស្លាប់ចំនួន ២១នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕

a1 a2 a3 a4

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 031 27 44 44 7

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី ភ្នំជីសូរ ធីវី អនឡាញ

"បារមី ភ្នំជីសូរ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 031 27 44 44 7

Copyright © 2015 Donkeo News, All right Reserved