ខេត្តត្បូងឃ្មុំ÷(ព័ត៌មានបឋម)ទាំងព្រឹកតែម្ដង នៅថ្ងៃទី ០៦ ខែមករាឆ្នាំ ២០២១ មាន ករណីអគ្គីភ័យឆាបឆេះហ្ការ៉ាស់សាំង sokimex ជាប់ធនាគា អេស៊ីលីដា ស្ថិតក្នុងភូមិមេមត់ផ្សារចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នោះត្រូវបានរលត់វិញភ្លាមៗដោយបុគ្គលិកធនាគារប្រើប្រាស់បំពង់ផ្សែងបាញ់ពន្លត់អគ្គីភ័យ ។
ករណីនោះមិនមានបង្កឲ្យមានរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ។ មូលហេតុ ៖ ម៉ូតូ ០១ គ្រឿងចូលចាក់សាំងមិនកាច់សោពន្លត់ ទើបបណ្តាឲ្យមានការឆាប់ឆេះតែម្តង ។



