ភ្នំពេញ÷ នៅវេលាម៉ោង ១៧: ៣០នាទី មានករណីអគ្គិភ័យបានឆាបឆេះរោងចក្រផលិតប្រអប់បាយនេះមួយកន្លែងដែលស្ថិតនៅភូមិព្រៃល្ង សង្កាត់ចោមចៅ ២ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១៧:៣០នាទីល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ យោងតាម ការស្រាវជ្រាវរបស់សមត្ថិកិច្ចបានអោយដឹងថា អគ្គិភ័យដែលឆេះនេះបណ្តាលមកពីទុស្សេខ្សែភ្លើង។ សម្រាប់កម្លាំងរបស់កងពលតូចលេខ៧០ ដែលបានចុះទៅពន្លត់អគ្គិភ័យ មានចំនួន១៧នាក់ ស្រី៧នាក់ ដោយបានប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង រថយន្ដMazda ១គ្រឿង រថយន្ដក្បាលបាញ់១គ្រឿង និងរថយន្ដទឹកចំណុះ ១០,០០០លីត្រ ចំនួន ២គ្រឿងចល័តទៅកន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ពន្លត់។
សូមបញ្ជាក់ផងថា ការអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ បានរលត់ទាំងស្រុងក្រោយពីមានការខិតខំបាញ់ទប់ស្កាត់ មិនអោយមានការរាលដាលអគ្គីភ័យខ្លាំងនោះឡេីយដូច្នេះសូមបងប្អូនចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នាចំពោះករណីអគ្គីភ័យដោយយថាហេតុ។
![a1](http://bcp-tv.com/wp-content/uploads/2021/01/a1-300x169.jpg)
![a2](http://bcp-tv.com/wp-content/uploads/2021/01/a2-280x210.jpg)
![a3](http://bcp-tv.com/wp-content/uploads/2021/01/a3-158x210.jpg)
![a4](http://bcp-tv.com/wp-content/uploads/2021/01/a4-300x169.jpg)
![a5](http://bcp-tv.com/wp-content/uploads/2021/01/a5-280x210.jpg)