ចាងហ្វាងការផ្សាយ ៖ លោក ជា អេងឡុង / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 27 44 44 7
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត នៅថែ្ញទី 22 ខែមីនា ឆំា្ន 2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - ( ក្រុងតាខ្មៅ ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - រោងសិប្បកម្មកែឆ្នៃឈើចំនួន2កន្លែង ត្រូវបានខណ្ឌ័ រដ្ឋបាលព្រៃឈើព្រះវិហារ ដឹកនាំកម្លាំងចុះបង្ក្រាប - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ជាមួយមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី

(ភ្នំពេញ)៖ ក្រោយពីកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២១ (21st ACAMM) តាមរយៈប្រព័ន្ធ Virtual Conference លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តជួបប្រជុំតាមរយៈប្រព័ន្ធ Virtual Conference ជាមួយឧត្តមសេនីយ៍ទោ GOH SI HOU មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ជំនួបនេះធ្វើឡើងតបតាមសំណើរបស់ឧត្តមសេនីយ៍ទោ GOH SI HOU ដើម្បីរក្សាការភ្ជាប់ទំនាក់ទំនងល្អ និងបន្តជំរុញកិច្ចសហប្រត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។

គួររំលឹកផងដែរថា លោកឧត្តមសេនីយ៍ទោ GOH SI HOU ទើបបានដឹកនាំគណៈប្រតិភូកងទ័ពជើងគោកសិង្ហបុរី មកបំពេញទស្សនកិច្ចផ្លូវការលើកទី១ នៅកម្ពុជា កាលពីខែមករា ឆ្នាំ២០២០កន្លងទៅ។

ក្នុងជំនួបលើកនេះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាព នៃជំងឺកូវីដ-១៩ នៅកម្ពុជា និងសិង្ហបុរី ជាពិសេសផលប៉ះពាល់ផ្នែកសង្គម និងសេដ្ឋកិច្ច ដែលកើតមានបន្ទាប់ពី មានការរាតត្បាតក្នុងតំបន់ និងពិភពលោកក្នុងរយៈពេលជិត១ឆ្នាំកន្លងមកនេះ និងបានចែករំលែកផ្លាស់ប្តូរបទពិសោធន៍ល្អៗ ទៅវិញទៅមកលើការចូលរួមរបស់កងទ័ពជើងគោក នៃប្រទេសទាំងពីរ ជាមួយរដ្ឋាភិបាលរបស់ខ្លួន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកលនេះ។

ក្រៅពីនេះ ភាគីទាំងពីរ ក៏បានឯកភាពបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងផ្នែកអប់រំបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញសំខាន់ៗ មួយចំនួន ហើយសង្ឃឹមយ៉ាងមុតមាំថា នៅពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរសា្រលឡើងវិញ កិច្ចសហប្រតិបត្តិការទាំងនេះ នឹងកាន់តែមានសន្ទុះខ្លាំងឡើងបន្ថែមទៀត៕

b1 b2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 031 27 44 44 7

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី ភ្នំជីសូរ ធីវី អនឡាញ

"បារមី ភ្នំជីសូរ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 031 27 44 44 7

Copyright © 2015 Donkeo News, All right Reserved