ចាងហ្វាងការផ្សាយ ៖ លោក ជា អេងឡុង / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 460 991 / 088 85 222 80 / 010 460 991
ព័ត៌មាន​ថ្មី
( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021 - ( ស្រុកឆែប ) លោក សុខ សាន្ដតារ៉ា អភិបាលនៃគណៈអភិបាលស្រុក - រដ្ឋបាលខេត្តកណ្ដាល បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩ ដូសជំរុញ ឬដូសទី៣ ជូនដល់មន្ត្រីរាជកា - ( ខេត្តតាកែវ ) ព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ - តាកែវ៖ ថ្ងៃព្រហស្បតិ៍ ៤ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០ នាទីព្រឹក - រថយន្តដឹកវ៉ាក់សាំង១០គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិ។ - ឯកឧត្តមអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់បិទខ្ទប់ ១០០ គ្រួសារ នៅស្រុកព្រៃកប្បាស - សាហាវណាស់ យុវជនម្នាក់ត្រូវក្មេងស្ទាវដេញកាប់គ្នាបណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធម៌ក្នុងធ្លុកឈាម នៅសង្កាត់ចាក់អង្រែលើ

( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១

លោក ឧត្តមសេនីយ៍ត្រី ឆឹង រតនៈ​ ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា ខេត្តតាកែវ និងក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន០២គ្រួសារស្មើនឹង៨.០០០.០០០៛(ប្រាំបីលានរៀល) គ្រួសារទី១-ប្រគល់ថវិកាចំនួន២.០០០.០០០៛(ពីរលានរៀន) ជូនដល់លោកអនុសេនីយ៍ឯក គង់ កុសល មន្ត្រី អធិការដ្ឋាននគរបាលស្រុកសំរោង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលត្រូវជាស្វាមីសពលោកស្រី សៀន ផាន បានទទួលមរណៈភាពកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដោយជម្ងឺកូវីដ-១៩(COVID-19)។ គ្រួសារទី២-ប្រគល់ថវិកាចំនួន៦.០០០.០០០៛(ប្រាំមួយលានរៀល) ជូនដល់លោកស្រី ប៉ុល សុគន្ធា ត្រូវជាភរិយាសពលោកអនុសេនីយ៍ឯក ស៊ឹម ថុល នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលរកាក្នុង អធិការដ្ឋាននគរបាលក្រុងដូនកែវ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ដោយជម្ងឺ(រោគាពាធ) ស្ថិតនៅភូមិអូរស្វាចេក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងសំដែងនូវការអាឡោះអាល័យ សោកស្តាយ ចំពោះការបាត់បង់ស្វាមី និងភរិយាដ៏ល្អ​ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជា និងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ។ដោយ កញ្ញា អ៊ូ ម៉ារឌីរតនះ
k1 k2 k3 k4 k5 k7 k8 k9 k10 u1 u2 u3
Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី ភ្នំជីសូរ ធីវី អនឡាញ

"បារមី ភ្នំជីសូរ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 012 460 991 / 088 85 222 80 / 010 460 991

Copyright © 2015 Donkeo News, All right Reserved