ចាងហ្វាងការផ្សាយ ៖ លោក ជា អេងឡុង / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 460 991 / 088 85 222 80 / 010 460 991
ព័ត៌មាន​ថ្មី
រោងសិប្បកម្មកែឆ្នៃឈើចំនួន2កន្លែង ត្រូវបានខណ្ឌ័ រដ្ឋបាលព្រៃឈើព្រះវិហារ ដឹកនាំកម្លាំងចុះបង្ក្រាប - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី - ( ខេត្តតាកែវ ) នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ថ្ងៃទី07/09/2021 - ( ស្រុកឆែប ) លោក សុខ សាន្ដតារ៉ា អភិបាលនៃគណៈអភិបាលស្រុក - រដ្ឋបាលខេត្តកណ្ដាល បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩ ដូសជំរុញ ឬដូសទី៣ ជូនដល់មន្ត្រីរាជកា - ( ខេត្តតាកែវ ) ព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ - តាកែវ៖ ថ្ងៃព្រហស្បតិ៍ ៤ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០ នាទីព្រឹក

ស្ត្រីរូប​ស្រស់ស្អាត​ម្នាក់​ដោយមាន​វិបត្តិ​ផ្លូវចិត្ត​ក្នុង​គ្រួសារ​ ដើរ​យំ​សំដៅ​មក​លោតទឹក បញ្ចប់ជីវិត​លើ​ស្ពាន​ជ្រោយចង្វារ តែ​មិនបាន​សម្រេច​ ព្រោះតូចចិត្ត​ ប្ដី​ស្ដីបន្ទោស

ភ្នំពេញ​÷(ព័ត៌មានបឋម) បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០:២០​នាទី​យប់​ថ្ងៃ អាទិត្យ ទី​១៨ ខែមេសា ឆ្នាំ​២០២១ នារី រូប​ស្រស់ស្អាត​ម្នាក់​ដោយមាន​វិបត្តិ​ផ្លូវចិត្ត​ក្នុង​គ្រួសារ​ដើរ​យំ​សំដៅ​មក​លោតទឹក បញ្ចប់ជីវិត​លើ​ស្ពាន​ជ្រោយចង្វារ តែ​មិនបាន​សម្រេច​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប្រចាំ​ការណ៍​គោលដៅ​ឃាត់ខ្លួន​ទាន់ ​។​
​ស្ថិតនៅ​ចំណុច​គល់ស្ពាន​ជ្រោយចង្វារ ត្រើយ​ខាងកើត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​
​ស្ត្រី​រងគ្រោះ​មានឈ្មោះ សុខ ខេង ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សំអាងការ ស្នាក់នៅ​ផ្សារ​សាម​ហាន់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​
​សមត្ថកិច្ច​ប្រចាំ​គោលដៅ​បាន​ឲ្យ​ដឹងថា ​គាត់​បានឃើញ​ស្ត្រី​រងគ្រោះ​ខាងលើ ដើរ​បណ្តើ​រយំ​បណ្តើរ​ពី​លិចទៅ​កើត សំដៅ​ឡើង​ស្ពាន​ជ្រោយចង្វារ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​សួរនាំ ទើប​ដឹងថា​ស្ត្រី​រូបនោះ​មាន​វិបត្តិ​ក្នុង​គ្រួសារ ហើយ​ប៉ុនប៉ង​លោតទឹក​សម្លាប់ខ្លួន​។
​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​ថា ប្ដី​របស់គាត់​តែងតែ​ធ្វើបាប​ផ្លូវចិត្ត​យ៉ាង​ធ្ងន់​ធ្ងូ​រ តែងតែ​ប្រច​ណ្ឌ័​គាត់​មិនមាន​ហេតុផល រករឿង​គាត់​ស្ទើរ​រាល់ថ្ងៃ ទើប​គាត់​សម្រេចចិត្ត​មក​បញ្ចប់ជីវិត​លោតទឹក​សម្លាប់ខ្លួន តែ​មិនទាន់បាន​លោត​ផង​ត្រូវ​សមត្ថកិច្ច​ឃាត់​តែម្ដង​។​ ​ក្រោយ​ហេតុការណ៍ សមត្ថកិច្ច​បាន​ទាក់ទង​ប្ដី​ឲ្យ​មក​យក​ត្រលប់​ទៅផ្ទះ​វិញ​បាត់ទៅ​៕
d1 d2 d3 d4 d6 d7
Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី ភ្នំជីសូរ ធីវី អនឡាញ

"បារមី ភ្នំជីសូរ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 012 460 991 / 088 85 222 80 / 010 460 991

Copyright © 2015 Donkeo News, All right Reserved