ចាងហ្វាងការផ្សាយ ៖ លោក ជា អេងឡុង / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 460 991 / 088 85 222 80 / 010 460 991
ព័ត៌មាន​ថ្មី
(ព័ត៌មានបឋម) មានករណីសន្តិសុខយាមប្រចាំការនៅធនាគារABA(អេប៊ីអេ)មួយកន្លែង នៅក្រោមស្ពានផ្សាដីហុយស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ (ព័ត៌មានបឋម) មានករណីសន្តិសុខយាមប្រចាំការនៅធនាគារABA(អេប៊ីអេ)មួយកន្លែង នៅក្រោមស្ពានផ្សាដីហុយស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ - ០៧.០៤.២០២១ កម្លាំងសមត្ថកិច្ចនគរបាលបានចាប់វៃខ្នោះមេក្លោងគ្រឿង ញៀនជាស្នងការរងនគរបាលខេត្តកំពតម្នាក់ និងបក្ខពួក ២នាក់ ព្រមទាំងរឹបអូសគ្រឿងញៀនជិត ២គីឡូក្រាម - រសៀលនេះព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ យាងត្រឡប់ពីចិន - រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ ៣ការពារ ៣កុំ បូកនឹងការចាក់វ៉ាក់សាំង និងមិនចាំបាច់កុំចេញពីផ្ទះ នឹងអាចបិទបញ្ចប់ព្រឹត្ដិការណ៍ «សហគមន៍២០កុម្ភៈ»ក្នុងពេលដ៏ឆាប់ - ( ព័ត៌មានបឋម )អគ្គីភ័យឆាបឆេះ មានការភ្ញាក់ផ្អើលមួយ នៅវេលាម៉ោងប្រហែល ៩: ៣០នាទីថ្ងៃទី ០៤ ខែមេសាឆ្នាំ ២០២១ - ( ខេត្តតាកែវ ) ថ្ងៃទី០៤ខែមេសាឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី ព្រឹក - (ខេត្តកណ្តាល) រថយន្តបែនដឹកដីមួយគ្រឿងបើកថយក្រោយរអិលធ្លាក់ទៅប្រឡាយក្រឡាប់ផ្ងាជើងឡើងលើប៉ះជាមួយនឹងបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតបង្គោលភ្លើងនិងរថយន្ត។ - អភិបាលស្រុកកំពង់ត្រាច អញ្ជើញពិនិត្យស្ថានភាពស្ពានបេតុង - ថ្លើមធំណាស់លោកបារាំងហ៊ានបើកលេងជល់មាន់និងអាប៉ោងទៀតមិនខ្លាចកូវីដសោះ - អាប៉ោង និងសង្វៀនជល់មាន់ដុះស្លែរមួយកន្លែង ស្ថិតនៅទល់មុខវត្តពោធិព្រឹក្ស កំពុងបើកដំណើរការយ៉ាងរលូនសង្ស័យមានបារមីកាន់

អាប៉ោង និងសង្វៀនជល់មាន់ដុះស្លែរមួយកន្លែង ស្ថិតនៅទល់មុខវត្តពោធិព្រឹក្ស កំពុងបើកដំណើរការយ៉ាងរលូនសង្ស័យមានបារមីកាន់

(ខេត្តកំពង់ចាម)៖បច្ចុប្បន្នជំងឺកូវីដ១៩កំពុងមានហានីភ័យខ្ពស់ តែឈ្មោះម៉ៅ ហៅពន្លក និងឈ្មោះដានៅតែបន្តគាងគរប្រមូលផ្តុំក្រុមអ្នកញៀនល្បែងពីទីជិតទីឆ្ងាយ។
មកលេងសង្វៀនជល់មាន់របស់ខ្លួនស្ថិតក្នុងចម្ការស្វាយទល់មុខវត្តពោធិព្រឹក្សប្រហែល១០០ម៉ែត្រក្នុងភូមិតាកុច ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយគ្មានការស្ទាក់ស្ទើបន្តិចសោះ!។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹង​ថា ម្ចាស់សង្វៀនជល់មាន់ឈ្មោះស្រួច ព្រមទាំងកូនចៅពីរទៅបីនាក់ជាអ្នករត់ដោះស្រាយអ្នកព័ត៌មានដូចបានរាយនាមខាងលើ។
ហើយសង្វៀនជល់មាន់មួយនេះ សំបូរមនុស្សប្លែកមុខច្រើន ខ្លះមកពីភ្នំពេញ ខ្លះមកពីស្រុកឬខេត្តជាប់ៗហ្នឹងតែម្តង។
ក្នុងនោះ!ក្រុមអ្នកញៀនល្បែងបានដាក់ភ្នាល់លុយចន្លោះ១០ទៅ២០លានរៀលក្នុងមួយគូរៗ រីឯអាប៉ោងចាក់មួយគ្រប់ៗរាប់ពានដុល្លារ ជាហេតុនាំឱ្យឈ្មោះស្រួច និងឈ្មោះម៉ៅហៅពន្លក និងដា មានលទ្ធភាពរត់ការក្រោមតុ ទើបអាចបើកដំណើរការបានបែបនេះ។
សកម្មភាពទាំងនេះកំពុងប្រឆាំងទៅនឹងក្រសួងសុខភិបាលនៃព្ររាជាណាចក្រកម្ពុជា ឲ្យរក្សាគម្លាតមួយម៉ែត្រកន្លះឡើងទៅ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវព្រមទាំងអនាម័យខ្លួនប្រាណជានិច្ច។
ជាក់ស្តែង! នៅវេលាម៉ោង១២នឹង៤០នាទីនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ភ្នាក់ងារសារព័ត៌មានយើងក៏បានចុះផ្តិតយករូបភាពទីតាំងជល់មាន់ផ្ទាល់តែម្តង។
បន្ទាប់ពីឃើញក្រុមអ្នកញៀនល្បែងស្រែកហ៊ោរកញ្ចៀវត្រហឹងអើងកងបែបនេះ ទើបទូរស័ព្ទរាយការណ៍ជូនលោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ។
ស្រាប់តែមានអ្នកកាងល្បែង២នាក់មកជួបជាមួយអ្នកសារព័ត៌មានទៅវិញ។តើមានអ្វីពាក់ព័ន្ធមែនទេបានជាអ្នកកាងល្បែងមកជួបអ្នកសារព័ត៌មានបែបនេះ?
ចំពោះករណីនេះដែលពលរដ្ឋសូមស្នើដល់លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានវិធាការបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ផងទាន ជៀសវាងមហាជនរិះគន់ថា (សល្បៈត្រីចង្វា ចិញ្ចឹមត្រីឆ្តោ ធំស៊ីតាមធំ តូចស៊ីតាមតូច)។
ឆ្លើយតបនិងការលើកឡើងខាងលើភ្នាក់ងារសាព័ត៌មានយើងមិនអាចសុំការបកស្រាយពីម្ចាស់សង្វៀនជល់មាន់បានទេ!ព្រោះគ្មានលេខទូរស័ព្ទ។
រីឯលោកសុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ គេហទំព័ររស្មីឧត្ដរមិនអាចសុំការបំភ្លឺបានទេ!នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ព្រោះទូរស័ព្ទចូលហើយចុចបិត។
ចំណែកលោក ឯម កុសល ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៌ភ្នាក់ងារសារព័ត៌មានយើងមិនអាចសុំការបកស្រាយបានទេ! ព្រោះទូរស័ព្ទចូលហើយតែគ្មានអ្នកទទួល។
មជ្ឈដ្ឋាននានាសង្ស័យថា សកម្មភាពខាងលើគឺត្រូវបានគេរត់ការក្រោមតុរួចជាស្រាច់ ទើបបានជាល្បែងស៊ីសងខុសច្បាប់ អាចបើកឲ្យមនុស្សចូលលេងយ៉ាងពេញបន្ទុក។
389
People Reached
29
Engagements
Boost Unavailable
33
6 Shares
Like
Comment
Share
Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី ភ្នំជីសូរ ធីវី អនឡាញ

"បារមី ភ្នំជីសូរ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 012 460 991 / 088 85 222 80 / 010 460 991

Copyright © 2015 Donkeo News, All right Reserved