( ស្រុកស្អាង ) មានករណីគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យស្លាប់យុវជនម្នាក់ឈ្មោះ យឿន រស្មី អាយុ២៥ឆ្នាំ ស្នាក់នៅភូមិកោះរំដួល (កោះគរ) សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជិះម៉ូតូ ម្នាក់ឯង ទិសដៅ ពីជើងទៅត្បូង ឯរថយន្តដឹកស្វាយ ទិសដៅពីត្បូងទៅជើង បានបុករុញជនរងគ្រោះចម្ងាយប្រហែល៤០ម៉ែត្រ ករណីនេះកើតឡើងនៅវេលាម៉ោង ប្រហែល១៩ :៤០នាទី ព្រលប់ថ្ងៃទី១៧មីនា២០២១ នៅចំណុច មុខអធិការដ្ធាននគរបាលស្រុកស្អាង ខេត្តកណ្តាល ។ រថយន្ត បង្ករនិងតៃកុងត្រូវសមត្ថកិច្ចចាប់បាន ។