ចាងហ្វាងការផ្សាយ ៖ លោក ជា អេងឡុង / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 460 991 / 088 85 222 80 / 010 460 991
ព័ត៌មាន​ថ្មី
មានការភ្ញាក់ផ្អើលមួយកើតឡើងទាំងព្រឹក ចូលចាក់សាំងមិនប្រុងប្រយ័ត្នធ្វើឲ្យមានអគ្គីភ័យឆាប់ឆេះកើតឡើង..! - គួរឱ្យរន្ធត់ណាស់ ក្មេងរត់ឆ្លងផ្លូវត្រូវរថយន្តដឹកឥដ្ឋបុកស្លាប់ភ្លាមៗតែម្ដង.......! - មានការភ្ញាក់ផ្អើលមួយ ករណីករណីអគ្គិភ័យបានឆាបឆេះរោងចក្រផលិតប្រអប់បាយមួយកន្លែង ស្ថិតនៅភូមិព្រៃស្ពឺ​ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ... - អភិបាលខេត្តកណ្តាល ជំរុញអ្នកធ្វើចត្តាឡីស័កទាំងអស់ នៅស្រុកកណ្តាលស្ទឹង គោរពតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល - គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី០៩ ខែធ្នូនេះ រាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនសរុបជាង ៣៦,៨លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដដំណាក់កាលដំបូង - ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ អ៉ឹម ប៉ូលីកា បរិច្ចាគថវិកា៣ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩ - ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ជាមួយមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី - សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ម៉ាស១លាន៥ម៉ឺន និងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀត ដល់ប្រទេសទីម័រលេស្ - កងទ័ព ១៣៣នាក់ ត្រូវបានពង្រឹងសមត្ថភាព លើការងារសង្គ្រោះគ្រោះមហន្តរាយ - ឧត្តមសេនីយ៍ទោ ទៀប ប៊ុនលាភ នាំសម្ភារបង្ការមេរោគកូវីដ-១៩ ប្រគល់ជូនប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

គួរឱ្យរន្ធត់ណាស់ ក្មេងរត់ឆ្លងផ្លូវត្រូវរថយន្តដឹកឥដ្ឋបុកស្លាប់ភ្លាមៗតែម្ដង…….!

ខេត្តស្វាយរៀង ៖(ព័ត៌មានបឋម) ក្មេងប្រុសម្នាក់បានស្លាប់គួរឲ្យសង្វេគខណៈក្មេងរងគ្រោះរូបនេះរត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តដឹកឥដ្ឋមួយគ្រឿងជាន់ហ្វ្រាំងមិនទាន់បើកបុកនិងកិនយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧:១៥នាទីព្រឹកថ្ងៃទីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ស្ថិតលើផ្លូវលេខ៣១៣០ ក្នុងភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ក្មេងប្រុសខាងលើមានឈ្មោះ នី ថៃ អាយុ៦ឆ្នាំ រស់នៅភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយកើតហេតុបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ភ្លាមៗ។
តាមអ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានរត់ឆ្លងកាត់ផ្លូវពីត្បូងទៅជើងដោយខ្វះប្រុងប្រយត្ន័ស្រាប់តែមានរថយន្តដឹកឥដ្ឋមួយគ្រឿងម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ៣B-៩៤១៩បើកក្នុងទិសដៅពីកើតទៅលិចមកដល់ជាន់ហ្វ្រ័ងមិនទាន់ក៏បុកកិនក្មេងរងគ្រោះបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ធ្វើកំណត់ហេតុនិងប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងអូសយករថយន្តទៅកាន់ប៉ុស្តិ៍រដ្ឋបាលដើម្បីដោះស្រាយពេលក្រោយតាមនីតិវិធីច្បាប់៕
b3 b1 b2
Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី ភ្នំជីសូរ ធីវី អនឡាញ

"បារមី ភ្នំជីសូរ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 012 460 991 / 088 85 222 80 / 010 460 991

Copyright © 2015 Donkeo News, All right Reserved