ចាងហ្វាងការផ្សាយ ៖ លោក ជា អេងឡុង / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 460 991 / 088 85 222 80 / 010 460 991
ព័ត៌មាន​ថ្មី
រថយន្តដឹកវ៉ាក់សាំង១០គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិ។ - ឯកឧត្តមអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់បិទខ្ទប់ ១០០ គ្រួសារ នៅស្រុកព្រៃកប្បាស - សាហាវណាស់ យុវជនម្នាក់ត្រូវក្មេងស្ទាវដេញកាប់គ្នាបណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធម៌ក្នុងធ្លុកឈាម នៅសង្កាត់ចាក់អង្រែលើ - ខេត្តតាកែវ៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ - សប្បុរសជននានា បន្តជួយឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួន ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល - ថ្ងៃសុក្រទី៣០ ខែមេសា ឆ្នាំ២០២១ ខ្ញុំបាទ ជា អេងឡុង សូមថ្លែងអំណរគុណ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី - ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យ និងរៀបចំប្រព័ន្ធ ទឹក ភ្លើង សម្អាត និងឈូសឆាយក្នុងបរិវេណរោងចក្រ ដើម្បីធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ - បុរសម្នាក់បានស្លាប់ ខណ:ជិះពីក្រោយនៃរ៉ឺម៉កសណ្តោងមួយគ្រឿង ត្រូវជនសង្ស័យឆ្លៀតឱកាស លូកស្ទាបច្របាច់យកកាបូបលុយ និងទូរស័ព្ទមួយគ្រឿង បន្ទាប់ពីជនរងគ្រោះផ្សេងទៀត រងរបួស បញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ​នៅភ្នំពេញ។ - ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ និងការយកសំណាកធ្វើតេសន៍រកមេរោគកូវីដ-១៩ នៅរោងចក្រមួយកន្លែង មានទីតាំងស្ថិតនៅ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ - (ក្រុងតាខ្មៅ) ថ្មីចែស! ជើងខ្លាំងប្រចាំក្រុងតាខ្មៅក្នុងរដូវបិទខ្ទប់ សមតែជាប់គុកមែន ។

លោក អូន ព័ន្ធមុនីរ័ត្ន តំណាងសម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ ពីថ្ងៃទី១២-១៥ ខែវិច្ឆិកា

(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។

អមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន នៅក្នុងកិច្ចប្រជុំ រួមមាន លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងលោក សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន ព្រមទាំងមន្រី្តជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។

លោកឧបនាយករដ្ឋមន្រី្ត នឹងធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំដូចខាងក្រោម៖
* ប្រជុំកំពូលអាស៊ានលើកទី៣៧
* កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៣
* កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៣
* កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២១
* កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៨
* កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាន-នូវ៉ែលហ្សេឡង់
* កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាន-អូស្រ្ដាលី
* កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៣
* កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៥
* កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១១
* កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៧ និង
* កិច្ចប្រជុំកំពូលស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) លើកទី៤។

លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងចូលរួមផងដែរក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្រ្ដី អាស៊ាន ដែលក្នុងឱកាសនោះ វេជ្ជបណ្ឌិត អ៉ឹង កន្ថាផាវី នឹងថ្លែងសុន្ទរកថាស្តីពី «តួនាទីរបស់ស្រ្តីក្នុងការកសាងសហគមន៍អាស៊ានដែលស្អិតរមួត ស្វាហាប់ ប្រកបដោយចីរភាព និងបរិយាប័ន្ន នៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ-១៩» កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១២ កិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី២ និងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានបូកបីជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត ដែលនឹងប្រព្រឹត្តទៅស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧។

នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា តាងនាមលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចូលរួមជាតំណាងកម្ពុជាក្នុងកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ានលើកទី២២ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៨ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅដល់សមភាគីទាំងអស់ ចំពោះអវត្តមានក្នុងព្រឹត្តិការណ៍ដ៏សំខាន់ទាំងនេះ ដោយសារកំពុងស្ថិតក្នុងការដាក់ខ្លួននៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ តាមការកំណត់ជាកំហិតនៃបទបញ្ញតិ្តជាតិស្តីពីសុវត្ថិភាពសុខភាពប្រឆាំងជំងឺកូវីដ-១៩៕

d1 d2 d3 d4 d5

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី ភ្នំជីសូរ ធីវី អនឡាញ

"បារមី ភ្នំជីសូរ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 012 460 991 / 088 85 222 80 / 010 460 991

Copyright © 2015 Donkeo News, All right Reserved