ចាងហ្វាងការផ្សាយ ៖ លោក ជា អេងឡុង / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 460 991 / 088 85 222 80 / 010 460 991
ព័ត៌មាន​ថ្មី
មានការភ្ញាក់ផ្អើលមួយកើតឡើងទាំងព្រឹក ចូលចាក់សាំងមិនប្រុងប្រយ័ត្នធ្វើឲ្យមានអគ្គីភ័យឆាប់ឆេះកើតឡើង..! - គួរឱ្យរន្ធត់ណាស់ ក្មេងរត់ឆ្លងផ្លូវត្រូវរថយន្តដឹកឥដ្ឋបុកស្លាប់ភ្លាមៗតែម្ដង.......! - មានការភ្ញាក់ផ្អើលមួយ ករណីករណីអគ្គិភ័យបានឆាបឆេះរោងចក្រផលិតប្រអប់បាយមួយកន្លែង ស្ថិតនៅភូមិព្រៃស្ពឺ​ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ... - អភិបាលខេត្តកណ្តាល ជំរុញអ្នកធ្វើចត្តាឡីស័កទាំងអស់ នៅស្រុកកណ្តាលស្ទឹង គោរពតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល - គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី០៩ ខែធ្នូនេះ រាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនសរុបជាង ៣៦,៨លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដដំណាក់កាលដំបូង - ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ អ៉ឹម ប៉ូលីកា បរិច្ចាគថវិកា៣ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩ - ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ជាមួយមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី - សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ម៉ាស១លាន៥ម៉ឺន និងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀត ដល់ប្រទេសទីម័រលេស្ - កងទ័ព ១៣៣នាក់ ត្រូវបានពង្រឹងសមត្ថភាព លើការងារសង្គ្រោះគ្រោះមហន្តរាយ - ឧត្តមសេនីយ៍ទោ ទៀប ប៊ុនលាភ នាំសម្ភារបង្ការមេរោគកូវីដ-១៩ ប្រគល់ជូនប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

អាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទពិភពលោក ពិភាក្សាបច្ចេកទេសជួសជុលប្រាសាទតាសោម

សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានជួបពិភាក្សាការងារបច្ចេកទេសជាមួយតំណាងស្ថាប័នរបស់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដើម្បីជួសជុលប្រាសាទតាសោម។

ក្រុមការងារបានចុះសិក្សារួមគ្នាលើលទ្ធភាពនានាក្នុងការការពារ ការអភិរក្ស ក៏ដូចជាកិច្ចការជួសជុលបន្ថែម ក្រោយពេលស្ថាប័នសហរដ្ឋអាមេរិក WMF ជួសជុលរួចរាល់តាំងពីឆ្នាំ២០១២ មក។

នាឱកាសចុះពិនិត្យការដ្ឋានការងារនៅពេលនោះ ក្រុមការងារបានសិក្សារួមគ្នារកដំណោះស្រាយ ដើម្បីបញ្ជៀសបញ្ហាអវិជ្ជមានមួយចំនួនក្នុងពេលជួសជុល ពិសេសស្របតាមតម្លៃនៃសម្បត្តិបេតិកភណ្ឌជាតិ។

លោកអគ្គនាយកអាជ្ញាធរជាតិអប្សរា បានណែនាំនូវចំណុចចំនួន ដើម្បីរៀបចំបរិវេណប្រាសាទតាសោមឱ្យមានសោភណ្ឌភាពល្អ និងទាក់ទាញភ្ញៀវទេសចរ។

គួររំឭកថា អង្គការមូលនិធិប្រាសាទពិភពលោក ក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលប្រាសាទតាសោម ចាប់ពីឆ្នាំ២០០០ រហូតដល់ឆ្នាំ ២០១២។

យ៉ាងណាក៏ដោយ ក្រោយជួសជុលរយៈពេល១០ឆ្នាំមកនេះ ស្ថាប័ននេះសង្កេតឃើញថាមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយបន្ត ដូចជា ការរៀបចំប្រព័ន្ធទឹកដែលជាបញ្ហាប្រឈមខ្លាំង ដែលធ្វើឱ្យហូរច្រោះដល់ឫសឈើធំៗ ដែលអាចមានហានិភ័យទៅអនាគត៕

c6 c1 c2 c3 c4 c5

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី ភ្នំជីសូរ ធីវី អនឡាញ

"បារមី ភ្នំជីសូរ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 012 460 991 / 088 85 222 80 / 010 460 991

Copyright © 2015 Donkeo News, All right Reserved