ចាងហ្វាងការផ្សាយ ៖ លោក ជា អេងឡុង / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 460 991 / 088 85 222 80 / 010 460 991
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ជាមួយមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី - សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ម៉ាស១លាន៥ម៉ឺន និងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀត ដល់ប្រទេសទីម័រលេស្ - កងទ័ព ១៣៣នាក់ ត្រូវបានពង្រឹងសមត្ថភាព លើការងារសង្គ្រោះគ្រោះមហន្តរាយ - ឧត្តមសេនីយ៍ទោ ទៀប ប៊ុនលាភ នាំសម្ភារបង្ការមេរោគកូវីដ-១៩ ប្រគល់ជូនប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត - អគារទីស្តីការក្រសួងថ្មី នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ សាងសង់បាន៩៥% - លោក អូន ព័ន្ធមុនីរ័ត្ន តំណាងសម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ ពីថ្ងៃទី១២-១៥ ខែវិច្ឆិកា - អាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទពិភពលោក ពិភាក្សាបច្ចេកទេសជួសជុលប្រាសាទតាសោម - លោក ហ៊ុន ម៉ានី ប្រកាសបើកយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២០ ជាមួយនឹងពាក្យស្លោកគន្លឹះ «ស្អាតជាទម្លាប់ថ្មី» - អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦១ នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី០៤ ខែវិច្ឆិកា ម្សិលមិញ - ព័ត៌មានលម្អិត៖ ករណីអគ្គិភ័យឆេះផ្សារកំពង់ពពិល ខេត្តព្រៃវែង បំផ្លាញតូបលក់ដូរ៧៥តូប គិតជាទឹកប្រាក់ជាង៣៥ម៉ឺនដុល្លារ, មូលហេតុដោយសារទុស្សេចរន្តអគ្គិសនី

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦១ នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី០៤ ខែវិច្ឆិកា ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានជនសង្ស័យ៦១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ ឱ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា នេះ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង៦១នាក់នោះ មាន១៦នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១០ករណី និងជនសង្ស័យ៤៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ២៥ករណី។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមាន ន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ចផងដែរ៕

b1

 

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី ភ្នំជីសូរ ធីវី អនឡាញ

"បារមី ភ្នំជីសូរ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 012 460 991 / 088 85 222 80 / 010 460 991

Copyright © 2015 Donkeo News, All right Reserved