ចាងហ្វាងការផ្សាយ ៖ លោក ជា អេងឡុង / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 460 991 / 088 85 222 80 / 010 460 991
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ជាមួយមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី - សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ម៉ាស១លាន៥ម៉ឺន និងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀត ដល់ប្រទេសទីម័រលេស្ - កងទ័ព ១៣៣នាក់ ត្រូវបានពង្រឹងសមត្ថភាព លើការងារសង្គ្រោះគ្រោះមហន្តរាយ - ឧត្តមសេនីយ៍ទោ ទៀប ប៊ុនលាភ នាំសម្ភារបង្ការមេរោគកូវីដ-១៩ ប្រគល់ជូនប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត - អគារទីស្តីការក្រសួងថ្មី នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ សាងសង់បាន៩៥% - លោក អូន ព័ន្ធមុនីរ័ត្ន តំណាងសម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ ពីថ្ងៃទី១២-១៥ ខែវិច្ឆិកា - អាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទពិភពលោក ពិភាក្សាបច្ចេកទេសជួសជុលប្រាសាទតាសោម - លោក ហ៊ុន ម៉ានី ប្រកាសបើកយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២០ ជាមួយនឹងពាក្យស្លោកគន្លឹះ «ស្អាតជាទម្លាប់ថ្មី» - អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦១ នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី០៤ ខែវិច្ឆិកា ម្សិលមិញ - ព័ត៌មានលម្អិត៖ ករណីអគ្គិភ័យឆេះផ្សារកំពង់ពពិល ខេត្តព្រៃវែង បំផ្លាញតូបលក់ដូរ៧៥តូប គិតជាទឹកប្រាក់ជាង៣៥ម៉ឺនដុល្លារ, មូលហេតុដោយសារទុស្សេចរន្តអគ្គិសនី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល

នៅព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមរបាយការណ៍របស់ក្រុមហ៊ុនបានអោយដឹងថា មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» គឺជាគម្រោងសួនកម្សាន្តខ្នាតយក្សដំបូងគេនៅក្នុងប្រទេសកម្ពុជា ចម្ងាយជាង ២០គីឡូម៉ែត្រ ពីកណ្តាលរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជាការវិនិយោគរបស់ក្រុមហ៊ុន «ព្រីនស៍ ខលឈ័រ អេន ធួរីហ្សឹម ឌីវេឡុបម៉ិន ឯ.ក» ដោយគ្របដណ្តប់លើផ្ទៃដីទំហំ ជាង ១៣ហិកតា ជាមួយគម្របរុក្ខជាតិបៃតងចំនួន ៨៨ភាគរយ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជារមណីយដ្ឋានអេកូឡូស៊ីខ្នាតអន្តរជាតិមួយ ដែលផ្តល់ជូនភ្ញៀវទេសចរនូវការសម្រាកលម្ហែកាយ វិស្សមកាលជាមួយទេសភាពស្រស់បំព្រង ការកម្សាន្តលក្ខណៈគ្រួសារ និងទេសចរណ៍លក្ខណៈពិសេស ដែលរួមបញ្ចូលនូវសួនផ្កាចម្រុះពណ៌ សួនកម្សាន្ដរីករាយ បន្ទប់ស្នាក់នៅបែបផ្ទះឈើ និងអាហារឆ្ងាញ់ៗនៅក្នុងទីតាំងតែមួយ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» មានគម្រោងកម្សាន្តដូចជា ការកម្សាន្តបែបផ្សងព្រេង រំភើប កក់ក្តៅ និងពោរពេញដោយមនោសញ្ចេតនា។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ក៏មានកងវិលកម្ពស់ ៨៨ម៉ែត្រ ដែលប្រៀបដូចជាភ្នែកនៃទីក្រុងភ្នំពេញ រួមជាមួយពិភពទឹកកម្សាន្តព្រីនស៍ ដែលមានទំហំប្រមាណ ១ហិកតា ទីវាលប្រណាំងឡានប្រកបដោយស្តង់ដារ និងសួនរុក្ខជាតិអេកូឡូស៊ីជាដើម។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាលនេះ។ សម្តេចតេជោបន្តថា នេះជាមោទនភាពមួយដែលកម្ពុជាមានកន្លែងកម្សាន្ត បែបទេសចរណ៍អន្តរជាតិនេះ ដែលក្រុមហ៊ុនបានចំណាយទុនវិនិយោគចំនួនប្រមាណ ៨៥លានដុល្លារ ដែលជាទុនវិនិយោគដ៏ធំមួយក្នុងប្រទេសកម្ពុជា ជាមជ្ឍមណ្ឌលកម្សាន្តលំដាប់អន្តរជាតិ ប្រកបដោយភាពទាក់ទាញ នៃទិសខាងកើតនៃទីក្រុងភ្នំពេញ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ បានបង្កនូវផលប៉ះពាល់ដល់យើងមែន តែកូវីដ-១៩មិនអាចរារាំងដល់ការអភិវឌ្ឍយើង និងសម្លាប់យើងបាននោះទេ។ សម្តេចបន្តថា វិស័យទេសចរណ៍ ក្នុងវិបត្តិកូវីដនេះ គឺភ្ញៀវទេសចរមិនអាចចេញទៅកម្សាន្តនៅក្រៅប្រទេសនោះទេ ដូច្នេះហើយជាឱកាសដែលអោយពួកគាត់បានដើរកម្សាន្តក្នុងតំបន់ទេសចរណ៍ក្នុងស្រុក ដែលជាការផ្តល់ចំណូលក្នុងវិស័យនេះ។ ជាក់ស្តែង សម្តេចតេជោបានមានប្រសាសន៍លើកឡើងថា គ្រាន់តែថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំ៩ថ្ងៃ មានភ្ញៀវទេសចរដើរលេងក្នុងស្រុកប្រមាណ១លាន៦សែននាក់ ទៅតាមកន្លែងទេសចរណ៍សំខាន់ៗ។ សម្តេចតេជោបញ្ជាក់ថា យើងកំពុងជំរុញការអភិវឌ្ឍទេសចរណ៍ក្នុងស្រុកអោយបានច្រើន ជាពិសេសត្រូវខិតខំបង្កើតតំបន់ទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីកំណើនសេដ្ឋកិច្ចយើងនាពេលខាងមុខ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅទីនេះ ពេលខាងមុខនឹងមានការរៀបចំជាកំពង់ផែទេសចរណ៍ផងដែរ ព្រោះភ្លៀវទេចរណ៍អាចធ្វើដំណើរតាមផ្លូវទឹក។ ដូច្នេះសម្តេចសូមអោយក្រសួងសាធារណការ និងក្រសួងទេសចរណ៍ ត្រូវសិក្សាពីគម្រោងនេះ បើមានការសំណូមពរអោយមានការសាងសង់កំពង់ផែនាពេលខាងមុខនោះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អ្វីដែលកម្ពុជាខ្លាំង និងអាចធ្វើបានក្នុងវិបត្តិកូវីដនេះមាន២ គឺទី១) ការមិនក្ស័យធន , ការរក្សាការងារបានដល់ពលរដ្ឋទាំងរដ្ឋ និងឯកជន។ ទី២) កម្ពុជានៅតែបន្តបើករោងចក្រថ្មី ជាបន្តបន្ទាប់ ជាពិសេសឧស្សហកម្មធុនស្រាល។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរកងកម្លាំងប្រដាប់អាវុធ ដែលបានការពារប្រជាពលរដ្ឋបានល្អប្រសើរក្នុងឱកាសថ្ងៃឈប់សម្រាក៩ថ្ងៃសងចូលឆ្នាំ និងបុណ្យភ្នំបិណ្ឌកន្លងមកនេះ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា អ្វីដែលសំខាន់ដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋអាចដើរកម្សាន្តបានងាយស្រួលនោះ គឺដោយសារកត្តា៤យ៉ាង ទី១) ប្រទេសជាតិយើងមានសន្តិភាពគ្រប់ទីកន្លែង , ទី២)យើងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវធ្វើដំណើរតភ្ជាប់គ្រប់ទីកន្លែង, ទី៣)បងប្អូនប្រជាពលរដ្ឋយើងមានមធ្យោបាយធ្វើដំណើរគ្រប់ៗគ្នា ទាំងម៉ូតូ និងរថយន្ត និងទី៤)ប្រជាពលរដ្ឋមានប្រាក់ចំណូល ៕
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ថ្វីត្បិតតែឆ្នាំនេះយើងមិនព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញក៏ដោយ តែអាជ្ញាធរមូលដ្ឋានអាចធ្វើតាមបណ្តាខេត្តនានាបាន ហើយពិធីសំពះព្រះខែ អកអំបុក អាចធ្វើនៅតាមវត្ត ឬតាមផ្ទះនានា។ តែទោះជាយ៉ាណា សម្តេចតេជោសុំអោយក្រសួងសុខា
ភិបាលសិក្សាមើល និងត្រូវមានវិធានការខ្ពស់ក្នុងការការពារជម្ងឺកូវីដ១៩ ជាពិសេសកីឡាករអុំទូក។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ប្រជាពលរដ្ឋយើងទាំងអស់ដែលបានចូលរួមខិតខំថែរក្សាសន្តិភាពដែលកម្ពុជារកបានដោយកម្រនេះ និងសូមអោយប្រជាពលរដ្ឋចូលរួមបន្តថែរក្សាសន្តិភាពនេះអោយបានគង់វង្សតទៅមុខទៀត៕
6 7 8 9 10
Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី ភ្នំជីសូរ ធីវី អនឡាញ

"បារមី ភ្នំជីសូរ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 012 460 991 / 088 85 222 80 / 010 460 991

Copyright © 2015 Donkeo News, All right Reserved