ចាងហ្វាងការផ្សាយ ៖ លោក ជា អេងឡុង / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 27 44 44 7
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត នៅថែ្ញទី 22 ខែមីនា ឆំា្ន 2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - ( ក្រុងតាខ្មៅ ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - រោងសិប្បកម្មកែឆ្នៃឈើចំនួន2កន្លែង ត្រូវបានខណ្ឌ័ រដ្ឋបាលព្រៃឈើព្រះវិហារ ដឹកនាំកម្លាំងចុះបង្ក្រាប - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី

សិប្បកម្មផលិត តៅហ៊ូ មួយកន្លែងនៅខណ្ឌមានជ័យ ត្រូវអាជ្ញាធរ និងមន្រ្តីជំនាញចុះត្រួតពិនិត្យគុណភាព ព្រោះដាក់លាយជាមួយគ្រឿងសំអាង

(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ដឹកនាំដោយឧត្ដមសេនីយ៍ទោ សុខ សុមនោ អនុប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក សហការជាមួយអាជ្ញាធរ ខណ្ឌមានជ័យ ចុះត្រួតពិនិត្យទីតាំងសិប្បកម្ម ស្ថិតនៅផ្ទះលេខ ៦២៣ ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។
ក្នុងប្រត្ដិបត្ដិការនេះធ្វើឡើងក្រោមការសម្របសម្រួលងពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ទីតាំងខាងលើមានម្ចាស់ទីតាំងឈ្មោះ ចាំង សុខហ៊ុង ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានប្រាប់ថានៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះថា ក្រោយពីការចុះត្រួតពិនិត្យរួចមក គណៈកម្មាធិការចម្រុះ ពិនិត្យឃើញថា សិប្បកម្មផលិតតៅហ៊ូ យ៉ាង លីអ៉ី មិនអនុលោមទៅតាមច្បាប់កំណត់។ ពុំមានសេចក្ដីសម្រេច ស្តីពីការបើកគ្រឹះស្ថាន អាហរណ៍ នីហរណ៍ ផលិតផលគ្រឿងសម្អាង របស់ក្រសួងសុខាភិបាល។ ចំពោះផលិតផលដែលបានរកឃើញ គណៈកម្មាធិការចម្រុះ បានសម្រេចរក្សាទុកវត្ថុតាងទាំងអស់នៅទីតាំងដដែលជាបណ្តោះអាសន្ន។ ដកហូតផលិតផលមួយចំនួន សំរាប់ធ្វើសំណាក។
ជាមួយគ្នានេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានណែនាំម្ចាស់ទីតាំងមិនឲ្យចែកចាយលក់ទៅក្រៅបន្តទៀតទេ លុះត្រារកកន្លែងទុកដាក់តាមបច្ចេកទេសលក្ខណ:ស្ដង់ដារ និងត្រូវសុំច្បាប់ពីក្រសួងសុខាភិបាលថែមទៀត។
សូមបញ្ជាក់ថា គ្រឿងក្រអូបទាំងនេះ កម្លាំងផ្នែកជំនាញ មិនបានដកហូតទេ ចំណែកម្ចាស់ទីតាំងក៏មិនបានឃាត់នោះទេ គ្រាន់តែនាំឲ្យសុំច្បាប់ ក្នុងនោះតាហ៊ូ ត្រូវបានមន្រ្តីជំនាញយកទៅធ្វើតេស្ត តើមានលាយសារធាតុគីមី ឬអត់? ដោយត្រូវរង់ចាំលទ្ធផលជាមុនសិន ដើម្បីចាត់ការបន្តទៀត។
ក្នុងនោះ អាជ្ញាធរស្នើសុំឲ្យម្ចាស់ទាំងផលិត ឬចែកចាយត្រូវគិតគូពីសុខភាពរបស់ប្រជាពលរដ្ឋប្រើប្រាស់ និងប្រឈមផ្លូវច្បាប់ ប្រសិនជាជំនាញរកឃើញមានធាតុផ្សំសារធាតុគីមីនោះ។
គណៈកម្មាធិការបានបញ្ឈប់កំណត់ហេតុនៅវេលាម៉ោង ១០៖៣០នាទីយប់មិញ និងបានអានកំណត់ហេតុឲ្យសមាសភាពចូលរួម និងម្ចាស់ទីតាំងស្តាប់ឃើញថា ពិតជាត្រឹមត្រូវ ហើយយល់ព្រមចុះហត្ថលេខា និងផ្តិតមេដៃជាមួយ៕
a2 a3 a4 a5 a6 a7 a8 a9
Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 031 27 44 44 7

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី ភ្នំជីសូរ ធីវី អនឡាញ

"បារមី ភ្នំជីសូរ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 031 27 44 44 7

Copyright © 2015 Donkeo News, All right Reserved