ចាងហ្វាងការផ្សាយ ៖ លោក ជា អេងឡុង / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 460 991 / 088 85 222 80 / 010 460 991
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ជាមួយមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី - សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ម៉ាស១លាន៥ម៉ឺន និងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀត ដល់ប្រទេសទីម័រលេស្ - កងទ័ព ១៣៣នាក់ ត្រូវបានពង្រឹងសមត្ថភាព លើការងារសង្គ្រោះគ្រោះមហន្តរាយ - ឧត្តមសេនីយ៍ទោ ទៀប ប៊ុនលាភ នាំសម្ភារបង្ការមេរោគកូវីដ-១៩ ប្រគល់ជូនប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត - អគារទីស្តីការក្រសួងថ្មី នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ សាងសង់បាន៩៥% - លោក អូន ព័ន្ធមុនីរ័ត្ន តំណាងសម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ ពីថ្ងៃទី១២-១៥ ខែវិច្ឆិកា - អាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទពិភពលោក ពិភាក្សាបច្ចេកទេសជួសជុលប្រាសាទតាសោម - លោក ហ៊ុន ម៉ានី ប្រកាសបើកយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២០ ជាមួយនឹងពាក្យស្លោកគន្លឹះ «ស្អាតជាទម្លាប់ថ្មី» - អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦១ នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី០៤ ខែវិច្ឆិកា ម្សិលមិញ - ព័ត៌មានលម្អិត៖ ករណីអគ្គិភ័យឆេះផ្សារកំពង់ពពិល ខេត្តព្រៃវែង បំផ្លាញតូបលក់ដូរ៧៥តូប គិតជាទឹកប្រាក់ជាង៣៥ម៉ឺនដុល្លារ, មូលហេតុដោយសារទុស្សេចរន្តអគ្គិសនី

អភិបាលរាជធានីភ្នំពេញ បញ្ជាអាជ្ញាធរ និងមន្ទីរជំនាញ កាយប្រឡាយបើកមុខទឹក នៅទីតាំងស្របវិថីឈ្នះឈ្នះជាចាំបាច់ ដើម្បីរំដោះជំនន់ទឹកភ្លៀង នៅប៉ែកខាងលិចរាជធានីភ្នំពេញ

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង២ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរធនធានទឹក កាយប្រឡាយអមវិថីឈ្នះឈ្នះ ចំនួន៣៧ទីតាំង ដែលរងការរំលោភបំពានចាក់ដីលប់ និងដាក់លូតូចៗ ដែលបណ្តាលឲ្យស្ទះទឹក ពេលភ្លៀងធ្លាក់យ៉ាងគំហុក និងហូរចាក់បន្ថែមមកពីស្រុកអង្គស្នូល ខេត្តកណ្តាល និងកំពង់ស្ពឺ ហើយមួយចំណែកទៀត ធ្វើឲ្យកើតមានជំនន់ទឹកភ្លៀងលិចភូមិដ្ឋានប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិសែនជ័យ រួមទាំងមួយចំណែកនៃផ្លូវជាតិលេខ៤ផងដែរ។

បញ្ជានេះបានធ្វើឡើងក្នុងឱកាសចុះទៅពិនិត្យស្ថានភាពជាក់ស្តែងជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យ និងខណ្ឌកំបូល បែកខាងលិចរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០។

កាលពីយប់ថ្ងៃទី០២ ខែតុលា លោក ឃួង ស្រេង ក៏បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីពាក់ពន្ធ័ ចុះទៅពិនិត្យជាក់ស្តែងនៅទីតាំង ដែលទទួលរងការលិចខ្លាំងដោយជំនន់ទឹកភ្លៀង ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ដោយណែនាំអោយយកគ្រឿងចក្រកាយបើកមុខទឹក ២កន្លែង អមផ្លូវរថភ្លើង ដើម្បីនាំទឹកទៅប្រឡាយត្រពាំងក្រសាំងធ្លាក់ទៅស្ថានីយ៍បូមទឹកទួលសំពៅ។

ជាវិធានការដោះស្រាយរំដោះជំនន់ទឹកភ្លៀងនេះដែរ លោកអភិបាលបានប្រាប់ទៅអាជ្ញាធរដែនដីពាក់ព័ន្ធ ត្រូវពិនិត្យមើលការរំលោភចំណីប្រឡាយនៅផ្លូវឆេកូ ក្នុងខណ្ឌពោធិសែនជ័យ ដែលមានទទឹង៥០ម៉ែត្រនោះ ត្រូវឲ្យប្រជាពលរដ្ឋរុះរើសំណង់ដែលរំលោភនោះចេញឲ្យអស់ ដើម្បីរក្សាស្ថានភាពប្រឡាយដូចដើមវិញ។ អាជ្ញាធរត្រូវតាមដានពីស្ថានភាពនេះជាប់ជាប្រចាំ ធ្វើយ៉ាងណាចាត់វិធានការឲ្យបានទាន់ពេលវេលា ហើយក៏សូមឲ្យប្រជាពលរដ្ឋ មានការយោគយល់ទៅលើផលប៉ះពាល់ ដោយសារតែការជន់លិចដោយជំនន់ទឹកភ្លៀងនេះដែរ។

គួរបញ្ជាក់ថា មានកត្តា៣សំខាន់ៗ ដែលធ្វើឲ្យភូមិសាស្ត្ររាជធានីភ្នំពេញប៉ែកខាងលិចទទួលរងការលិចលង់ខ្លាំងដោយសារជំនន់ទឹកភ្លៀង គឺបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងរហូតដល់ ១០៥mm ក្នុងមួយវិនាទី, ផ្ទៃរងទឹកភ្លៀងដែលធ្លាប់តែ ទទួលចែករំលែកទឹកទៅតាមអូរ ប្រឡាយ ឬវាលស្រែនានា ត្រូវបានអភិវឌ្ឍន៍ទៅជាសំណង់លំនៅដ្ឋាន និងមួយចំណែកទៀត មានការចាក់ដីរំលោភប្រឡាយពីប្រជាពលរដ្ឋមួយចំនួន បណ្តាលឲ្យទឹកខ្វះប្រភពដែលត្រូវហូរទៅធ្វើឲ្យចាល់ទឹក មិនអាចហូរទៅណាបានក៏បណ្តាលលិចភូមិសាស្ត្រខាងលើនេះតែម្តង៕

a1 a2 a3 a4 a5 a6 a7 a8

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី ភ្នំជីសូរ ធីវី អនឡាញ

"បារមី ភ្នំជីសូរ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 012 460 991 / 088 85 222 80 / 010 460 991

Copyright © 2015 Donkeo News, All right Reserved