ចាងហ្វាងការផ្សាយ ៖ លោក ជា អេងឡុង / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 27 44 44 7
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត នៅថែ្ញទី 22 ខែមីនា ឆំា្ន 2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - ( ក្រុងតាខ្មៅ ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - រោងសិប្បកម្មកែឆ្នៃឈើចំនួន2កន្លែង ត្រូវបានខណ្ឌ័ រដ្ឋបាលព្រៃឈើព្រះវិហារ ដឹកនាំកម្លាំងចុះបង្ក្រាប - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី

លោក ថោង ខុន ដាក់ផែនការឱ្យប្រធានគណបក្ស និងក្រុមការងារស្រុកបារាយណ៍-តាំងគោកជំរុញពលរដ្ឋឱ្យទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា

(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានដាក់ផែនការដល់ប្រធានគណបក្សស្រុក និងប្រធានគណបក្សឃុំ ព្រមទាំងក្រុមការងារចុះជួយស្រុកទាំងពីរនេះ ត្រូវជំរុញប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ពិសេសត្រូវសម្រួលមធ្យោបាយជូនប្រជាពលរដ្ឋឱ្យបានល្អ ប្រសិនបើពួកគាត់ត្រូវការឱ្យមានអ្នកជួយសម្របសម្រួល។

ការណែនាំរបស់លោក ថោង ខុន យ៉ាងដូច្នេះ គឺបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែក្នុងមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។

បន្ទាប់ពីស្ដាប់នូវបាយការណ៍របស់ប្រធានគណបក្សស្រុកទាំងពីរ ពាក់ព័ន្ធនឹងសភាពការណ៍មូលដ្ឋាន និងកិច្ចការចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតរួចមក លោក ថោង ខុន បានផ្ដល់នូវអនុសាសន៍មួយចំនួន៖

* ត្រូវព្យាយាមសម្របសម្រួល និងពន្លឿនការធ្វើអត្តសញ្ញាណបណ្ណទៅតាមនីតិវិធីច្បាប់ ជូនប្រជាពលរដ្ឋដែលមិនទាន់ធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងប្រជាពលរដ្ឋដែលមានអត្តសញ្ញាបណ្ណរួចហើយ តែខូច បាត់ ឬខុសទិន្នន័យនៅក្នុងអត្តសញ្ញាណបណ្ណដែលមានរួចហើយនោះ។

* ក្រុមការងារត្រូវចុះឱ្យដល់មូលដ្ឋានភូមិ ឃុំ ដើម្បីជួបសាកសួរជាមួយប្រជាពលរដ្ឋអំពីការទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការទៅចុះឈ្មោះបោះឆ្នោតថ្មី ប្រសិនបើពួកគាត់មិនទាន់បានបំពេញកាតព្វកិច្ចទាំងនេះទេ ត្រូវពន្យល់សម្របសម្រួលជាមួយពួកគាត់ ធ្វើយ៉ាងណាឱ្យពួកគាត់ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឬទៅចុះឈ្មោះបោះឆ្នោតថ្មីឱ្យបានគ្រប់គ្នា។

* ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតថ្មីនេះផងដែរ លោក ថោង ខុន ក៏បានដាក់ផែនការដល់ប្រធានគណបក្សស្រុកបារាយណ៍ និងស្រុកតាំងគោក ព្រមទាំងប្រធានគណបក្សឃុំនីមួយៗ ក៏ដូចជាក្រុមការងារចុះជួយមូលដ្ឋានស្រុកទាំងពីរនេះ ត្រូវបានយកចិត្តទុកដាក់ឱ្យដិតដល់ចំពោះសមាជិកគណបក្ស និងសមាជិកគ្រួសារបក្ស។

* ត្រូវបន្តពង្រឹង និងពង្រីកសមាជិកបក្សបន្ថែម ដើម្បីទទួលបានសំឡេងគាំទ្រក្នុងការបោះឆ្នោតនាពេលខាងមុខ។

* ចូលរួមពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងគ្រប់គ្រងសតិអារម្មណ៍របស់សមាជិកបក្ស ដើម្បីក្ដាប់នូវសភាពការណ៍ទូទៅក្នុងមូលដ្ឋាន ជៀសវាងការកើតមានហេតុការណ៍អវិជ្ជមានណាមួយ។

អង្គប្រជុំបានប្ដេជ្ញាអនុវត្តតាមអនុសាសន៍របស់លោក ថោង ខុន ពិសេសគឺបានបង្ហាញស្មារតីក្នុងការអនុវត្តការងារជំរុញឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីសម្រេចសមិទ្ធផលថ្មីៗជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។

b1 b2 b3 b4 b5 b6 b7 b8

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 031 27 44 44 7

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី ភ្នំជីសូរ ធីវី អនឡាញ

"បារមី ភ្នំជីសូរ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 031 27 44 44 7

Copyright © 2015 Donkeo News, All right Reserved