ចាងហ្វាងការផ្សាយ ៖ លោក ជា អេងឡុង / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 031 27 44 44 7
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត នៅថែ្ញទី 22 ខែមីនា ឆំា្ន 2023 - នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ - គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា! - គិតមកដល់ព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ - ( ក្រុងតាខ្មៅ ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - រោងសិប្បកម្មកែឆ្នៃឈើចំនួន2កន្លែង ត្រូវបានខណ្ឌ័ រដ្ឋបាលព្រៃឈើព្រះវិហារ ដឹកនាំកម្លាំងចុះបង្ក្រាប - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - ( ខេត្តតាកែវ ) នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨.០០ នាទី

សម្ដេចក្រឡាហោម ស ខេង បញ្ជាឱ្យទប់ស្កាត់ និងលុបបំបាត់ការលួចទាក់ទងតាមទូរស័ព្ទពីក្នុងពន្ធនាគារមកក្

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យ អគ្គនាយកពន្ធនាគារថ្មី ទប់ស្កាត់ និងលុបបំបាត់ការលួចទាក់ទងតាមទូរស័ព្ទ ពីក្នុងពន្ធនាគារចេញមកខាងក្រៅពីសំណាក់អ្នកជាប់ឃុំ។

ការបញ្ជាបែបនេះ របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែង អគ្គនាយកថ្មី នៃអគ្គនាយកដ្ឋានពន្ធនាគារ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាយ៉ាងដូច្នេះថា៖ «សន្តិសុខកន្លងទៅ ការពិតទូទៅយើងធ្វើបានល្អហើយ ក៏ប៉ុន្តែ ការគ្រប់គ្រងទំនាក់ទំនងចេញមកក្រៅបញ្ហានេះ យើងត្រូវប្តេជ្ញាត្រូវធ្វើឱ្យបាន កុំឱ្យការទាក់ទងមកក្រៅថែមទៀត លួចទូរស័ព្ទយកចូលអីអញ្ចឹង នេះជាបញ្ហា ខ្ញុំជឿថាយើងរៀបចំវិធានការជាក់លាក់ កន្លងទៅយើងបានដោះស្រាយបញ្ហាបានមួយចំនួន ដោយមានការវិនិយោគ ពីវិស័យឯកជនតែមិនបានទទួលជោគជ័យទេ អញ្ចឹងហើយសុំឱ្យបន្តធ្វើកិច្ចការងារនេះបន្តទៀត»

ត្រង់ចំណុចនេះ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា បញ្ហារបស់មន្ត្រីយើង ក៏នៅតែជាបញ្ហាប្រឈមមួយផងដែរ។ មន្ត្រីអនុរ័ក្សពន្ធនាគារ បច្ចុប្បន្ននេះ កម្ពុជាមានចំនួន ៣,០៧៤នាក់ ដែលចំនួននេះ មានការខ្វះខាតនៅឡើយ ដូច្នេះ តម្រូវឱ្យមានការបង្កើនចំនួនផងដែរ។

គួរជម្រាបថា អគ្គនាយកដ្ឋានពន្ធនាគារ បានចេញសេចក្តីណែនាំបញ្ឈប់ការប្រើប្រាស់ទូរស័ព្ទ នៅក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី-ខេត្ត គឺអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ។

នាពេលកន្លងមកនេះ ជនជាប់ចោទ និងឧក្រិដ្ឋជនមួយចំនួនបានប្រើប្រាស់ទូរស័ព្ទនៅក្នុងពន្ធនាគារ ដោយទំនាក់ទំនង ជាមួយបក្ខពួកខ្លួននៅខាងក្រៅរហូតអាចបញ្ជាចេញពីក្នុងពន្ធនាគារឱ្យប្រព្រឹត្តអំពើឧក្រិដ្ឋធំៗ មួយចំនួនផងដែរ ដូចជា ករណីជួញដូរគ្រឿងញៀន និងការប្លន់ប្រដាប់អាវុធជាដើម៕

a1 b1 b2 b3 b4 b5 b6

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 031 27 44 44 7

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី ភ្នំជីសូរ ធីវី អនឡាញ

"បារមី ភ្នំជីសូរ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 031 27 44 44 7

Copyright © 2015 Donkeo News, All right Reserved